គេហទំព័រសុខភាព-អាហារ និងអភិវឌ្ឍន៍ ត្រូវបានបង្កើតឡើងដោយ PPM-Confirel Group

សិក្ខាសាលាស្តីពីសុខភាពមាតាលើកទី២៤ : សហគ្រាសប៉េប៉េអឹមដើរតួយ៉ាងសំខាន់ក្នុងការច្នៃប្រឌិតផលិតផលសម្រាប់ស្រ្តី

កាលបរិច្ឆេទ: ០៨ កក្កដា ២០២៥ / សុខភាព / Author : ATH Sokren

កាលពីថ្ងៃទី២១ មិថុនា ២០២៥ កន្លងទៅនេះ គ្រូពេទ្យជំនាញផ្នែកសម្ភព និងរោគស្រ្តីប្រមាណ៣០០នាក់មកពីគ្រប់ខេត្តក្រុងនៃព្រះរាជាណាចក្រកម្ពុជាបានចូលរួមសិក្ខាសាលាប្រចាំឆ្នាំនៃសមាគមសម្ភព និងរោគស្រ្តីវិទ្យានៅទីក្រុងភ្នំពេញ។ រៀបចំឡើងក្រោមអធិបតីភាពរបស់ឯកឧត្តមសាស្រ្តាចារ្យឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល ប្រធានបទនៃសិក្ខាសាលានេះគឺ «រួមគ្នាកាត់បន្ថយអត្រាមរណភាពមាតា និងទារក»។

ក្រុមការងារផ្នែកទីផ្សាររបស់សហគ្រាសផលិតឱសថប៉េប៉េអឹមបានឆ្លៀតឱកាសនោ ដើម្បីបង្ហាញពីផលិតផលគ្រប់ប្រភេទទាក់ទងនឹងរោគស្រ្តី ក្នុងនោះមានថ្នាំ Mucogyne ទឹកអនាម័យ​ Saforelle ថ្នាំសុល Gynomax ovule ទឹកថ្នាំ Gynomax hygiene solution ថ្នាំគ្រាប់Co-kinafon ថ្នាំសុល Ovazol ovule ក្រែម Ovazol crème និងក្រែម B-derma

កញ្ញា ឃឹម ហ៊ុយមាន សមាជិកក្រុមការងារ Marketing PPM បានឱ្យដឹងថា ថ្នាំ Gynomax hygiene solution និងទឹកអនាម័យ Saforelle ទទួលបានចំណាប់អារម្មណ៍ជាពិសេសពីសំណាក់ក្រុមគ្រូពេទ្យ ជាពិសេសគ្រូពេទ្យមកពីខេត្ត។ ផលិតផលបារាំងមួយ​នេះទទួលបានជោគជ័យគួរឱ្យកត់សម្គាល់នៅលើទីផ្សារកម្ពុជា និងបានឆ្លើយតបទៅនឹងតម្រូវការជាពិសេសរបស់អ្នកប្រើប្រាស់ក្នុងស្រុក។

ការចូលរួមក្នុងសិក្ខាសាលានេះគឺជាយុទ្ធសាស្រ្តរបស់សហគ្រាសផលិតឱសថប៉េប៉េអឹមដើម្បីគាំទ្រគំនិតផ្តួចផ្តើមថ្នាក់ជាតិក្នុងវិស័យសុខភាពសាធារណៈ និងជាឱកាសសម្រាប់ពង្រឹងវត្តមានផលិតផលរបស់ខ្លួននៅក្នុងចំណោមអ្នកជំនាញផ្នែកសុខភាពនៅកម្ពុជា៕